×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

“321 Action” ជា​កម្មវិធី​បង្ហាញពី​ដំណើរ​នៃ​សាច់រឿង ពីចរិតពិត​របស់​តួអង្គ​នីមួយៗ អមជាមួយ​ពិធីករ ពិធីការិនី ស្រស់សោភា នាយព្រែក និងកញ្ញា កុសុម៉ា

កម្មវិធី “321 Action” នឹងលើកយកមកបង្ហាញទាំងអស់ជុំវិញដំណើរដើមទងនៃសាច់រឿងភាពយន្តខ្មែរ ដែលឆ្លុះបញ្ចាំងពីចរិតពិតរបស់តួអង្គ ថាតើមានចរិតបែបណា? ការបកស្រាយដោយពីធីករ សម្បុរស្រអែម សំឡេងក្រអួន នាយព្រែក និងពិធីការិនី កុសុម៉ា ជាអ្នកចូលតួសម្តែង លាយឡំជាមួយភាពកំប្លុកកំប្លែង បង្កើតឱ្យមានភាពសប្បាយរីករាយក្នុងកម្មវិធី។

“321 Action” ជាកម្មវិធីថ្មីមួយរបស់ស្ថានីយទូរទស្សន៍ MyTV បានពាំនាំយកនូវភាពយន្តខ្មែរជាច្រើន តាំងពីជំនាន់ទសវត្សរ៍១៩៦០ មកបង្ហាញឱ្យស្គាល់ពីការសម្តែង និងការដឹកនាំរឿង មានភាពខុសគ្នាអ្វីខ្លះ ពិសេសសាច់រឿង និងតួអង្គសម្តែង? ទស្សនាកម្មវិធី “321Action” បណ្តើរ ទស្សនិកជន ពិតជាសើចសប្បាយជាមួយឈុតសម្តែងកំប្លែងខ្លីៗ របស់ពិធីករ ពិធីការិនី នាយព្រែក និងកញ្ញា កុសុម៉ា ធានាថាសើចតាំងពីដើមកម្មវិធី រហូតដល់ចប់កម្មវិធី។

សូមរង់ចាំទស្សនាកម្មវិធី “321 Action” ដែលធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និង Page MyTV រៀងរាល់ថ្ងៃ ពុធ វេលាម៉ោង ៨យប់ តទៅ៕

  

អត្ថបទ៖ ឡុង រតនា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង