ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦២៩នាក់បន្ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៥១៦នាក់ និងអ្នកដំណើរពីបរទេស ១១៣នាក់ ខណៈអ្នកជំងឺចំនួន ៤២២នាក់ ជាសះស្បើយ និងស្លាប់ ចំនួន៩នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១០០.១៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៤.៣២៦នាក់ និងស្លាប់សរុបចំនួន ២.០៤៩នាក់៕