×

អាជ្ញាធរ សម្រេច​បិទខ្ទប់​ផ្សារ “សមាគមន៍” នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ជា​បណ្តោះ​អាសន្ន

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន និងលោក គាត ហ៊ុល បានដឹកនាំក្រុមការងារកងកម្លាំង ចុះបិទទីតាំងផ្សារសមាគមន៍ជាបណ្តោះអាសន្ន ដែលមានទីតាំងស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយរកឃើញមានករណីអាជីវករលក់ដូរក្នុងផ្សារជាង ១០នាក់ មានផ្ទុកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

អាជ្ញាធរខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ និងអាល់កុលឱ្យបានញឹកញាប់ និងបន្តអនុវត្តឱ្យបាន “៣ការពារ ៣កុំ” ដើម្បីជៀសផុតពីការឆ្លងមេរោគកូវីដ១៩៕

ប្រភព៖ លោក គាត ហ៊ុន អភិបាលក្រុងប៉ោយប៉ែត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង