រដ្ឋបាលស្រុកស្វាយលើ សម្រេចបិទខ្ទប់ផ្សារស្វាយលើ ស្ថិតនៅភូមិជប់លើ និងផ្សារ ហេងមករា ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ។
រដ្ឋបាលស្រុកស្វាយលើ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យរដ្ឋបាលស្រុកស្វាយលើ បានធ្វើតេស្តយកសំណាកលើអាជីវករ និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធចំនួន១៧៤នាក់ ក្នុងនោះក្រុមគ្រូពេទ្យបានធ្វើតេស្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៩នាក់ និងសូមឱ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ សូមតាមដានសុខភាពខ្លួនឯង១៤ថ្ងៃ និងរក្សាអនាម័យ ដោយលាងដៃជាមួយសាប៊ូ ឬអាល់កុល ពាក់ម៉ាស ឱ្យបានខ្ជាប់ខ្ជួន ពិសេសកុំទៅកន្លែងដែលមានការប្រមូលផ្តុំ៕
ប្រភព៖ រដ្ឋបាលស្រុកស្វាយលើ