×

អបអរសាទរ លោកឈួន ពិសិដ្ឋ បានជាប់​ពានរង្វាន់ Orizzonti ជាតារា​សម្តែង​ប្រុសឆ្នើម​មួយរូប​ក្នុង​ខ្សែភាពយន្ត ប៊ូឌីញ ស

កម្សាន្ត៖ ភាពយន្ត “អាគារប៊ូឌីញ” ដែលត្រូវបានផលិតករលោក នាង កាវិច ផលិតឡើងដោយឆ្លុះបញ្ចាំងពីជីវភាពប្រជាជនរស់ក្រោមដំបូលអគារចាស់មួយនេះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានឈ្មួញទិញលក់អចលនទ្រព្យបរទេសទិញអាគារមួយនេះដើម្បីសាងសង់អគារទំនើបជំនួសវិញ ត្បិតសំណង់អាគារមានភាពទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ។

ដោយសារសំណង់អាគារប៊ូឌីញមានអាយុកាលយូរឆ្នាំណាស់មកហើយ ទើបបន្សល់នូវអនុស្សាវរីយ៍ដល់ប្រជាជនខ្មែរជាច្រើន ដូចនេះមុនពេលកម្ទេចសំណង់អគារចាស់មួយនេះ មានសិល្បករវ័យក្មេងជាច្រើនបាននាំគ្នាថតជាខ្សែវីដេអូទុកជាអនុស្សាវរីយ៍ ហើយក្នុងនោះសូម្បីផលិតករលោក នាង កាវិច ក៏បានចាប់អារម្មណ៍ចងក្រងជាខ្សែភាពយន្តឯកសារមួយឡើងដែលមានចំណងជើងថា “ប៊ូឌីញ ស”។

ភាពយន្តឯកសារមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតត្រូវបានជ្រើសរើសតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ជាប្រភេទខ្សែភាពយន្តលក្ខណៈអន្តរជាតិល្អបំផុត ក្នុងកម្មវិធីពានរង្វាន់អូស្កាឆ្នាំ២០២២។ ជាមួយគ្នានោះ លោក ឈួន ពិសិដ្ឋ ក៏បានជាប់ពានរង្វាន់ Orizzonti ជាតារាសម្តែងប្រុសឆ្នើមមួយរូប ក្នុងខ្សែភាពយន្ត ប៊ូឌីញ ស នៅមហោស្រពខ្សែភាពយន្តប្រចាំឆ្នាំលើកទី ៧៨ នៅទីក្រុង Venice ប្រទេសអ៊ីតាលីផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង