×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ពិតជា​មិនធម្មតា! តារាចម្រៀង​ជើងចាស់​លោក ណយ វ៉ាន់ណេត ធ្លាប់​ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុង​ការប្រលង​ចម្រៀង​ឆ្នាំ១៩៨៦

តារាចម្រៀងជើងចាស់លោក ណយ វ៉ាន់ណេត ត្រូវបានបងប្អូនខ្មែរភាគច្រើនស្គាល់តាមរយៈទឹកដមសំឡេងដ៏ក្រអួនក្រអៅក្នុងបទចម្រៀងជាច្រើនកន្លងមករបស់លោក។ ចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធី Spotlight With Sana លោក ណយ វ៉ាន់ណេត បានឱ្យដឹងថា លោកធ្លាប់ចូលប្រលងចម្រៀងសម័យទូទាំងប្រទេសក្នុងមហោស្រពនៅឆ្នាំ១៩៨២ ដោយទទួលបានមេដាយសំរិទ្ធចំណាត់ថ្នាក់លេខ ៣ ប្រចាំខេត្តកណ្តាល។

ក្រោយមក ចុងឆ្នាំ១៩៨៦ លោកបានចូលប្រលងចម្រៀងតន្ត្រីយោធាប្រចាំខេត្តសៀមរាប ដោយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១។ បន្ទាប់ពីឆ្លងកាត់ការប្រលងចំនួន ២ លើករួចមក ទីបំផុតលោក ណយ វ៉ាន់ណេត ក៏បានថតបទចម្រៀងដំបូងក្នុងឆ្នាំ១៩៩០ ដែលមានចំណងជើងថា កោះកែវកុំលាក់ ដែលចាប់ពីពេលនោះហើយដែលធ្វើឱ្យលោកទទួលបានប្រជាប្រិយភាព មានអ្នកស្គាល់ច្រើន។ ចង់ដឹងប្រវត្តិតារាចម្រៀងជើងចាស់រូបនេះកាន់តែច្បាស់ តោះទស្សនាការសម្ភាសជាមួយពិធីការិនីស្រស់ស្អាត ខៀវ សានសាណា ទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង