តោះទស្សនិកជន! ទៅមើលភាពរីករាយរបស់កូនស្រីស្តេចត្រាញ់ អ្នកនាង អប្សរ កំពុងតែសប្បាយចិត្តជាខ្លាំង ក្រោយដាក់អន្ទាក់លោក សក្កដា បានសម្រេច ដោយតម្រូវឱ្យសុំស្តេចត្រាញ់ ត្រូវជាលោកមា ផ្តាច់ពាក្យពីអ្នកនាង អប្សរ។ លេងសើចមិនបាននោះទេ ជាមួយភាពឆ្លាតវៃរបស់កូនស្រីស្តេចត្រាញ់ម្នាក់នេះ ដែលអាចយកឈ្នះមនុស្សចិត្តអាក្រក់ ឃោរឃៅដូចជាលោក សក្កដា នេះបាន។
ចំពោះស្នេហារបស់អ្នកនាង អប្សរ ក៏កាន់តែមានភាពផ្អែមល្ហែម ជិតស្និទ្ធជាងមុនទៅទៀតធ្វើឱ្យ រៀម មុខឡើងក្រហម ទៅណាមកណានឹកឃើញតែឈ្មោះអ្នកនាង អប្សរ។ ចំពោះលោក សក្កដា វិញ បន្ទាប់ពីផ្តាច់ពាក្យពីអ្នកនាង អប្សរ រួចមក ក៏កើតចិត្តក្តៅក្រហាយជាខ្លាំង និងខិតខំរុករកកលល្បិចជាច្រើនបន្ថែមទៀត ដើម្បីធ្វើបាបដល់អ្នកនាង អប្សរ និងក្រុមគ្រួសារស្តេចត្រាញ់ ឱ្យសមនឹងអ្វីដែលបានធ្វើចំពោះលោក។
តើសាច់រឿងសម្រាប់យប់នេះ រៀម និង អ្នកនាង អប្សរ នឹងបានជួបគ្រោះថ្នាក់ទៀតដែរឬទេ? សូមរង់ចាំទស្សនារឿងភាគបុរាណខ្មែរ “នគរមាស” ដែលនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ ដល់ម៉ោង ៨យប់៕
អត្ថបទ៖ ឡុង រតនា