×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ភ្លើងឆេះព្រៃ កំពុង​គំរាមកំហែង​ផ្ទះ​ជាច្រើនខ្នង និង​ប្រជាជន​រាប់ពាន់នាក់ នៅ​អេស្ប៉ាញ

អេស្ប៉ាញ៖ ប្រជាពលរដ្ឋអេស្ប៉ាញ បានរត់គេចពីភ្លើងឆេះព្រៃ ពីផ្ទះរបស់ពួកគេ នៅក្នុងទីប្រជុំជន និងភូមិមួយចំនួន ខណៈរដ្ឋាភិបាលអេស្ប៉ាញ បានបញ្ជូនយោធា ដើម្បីជួយទប់ទល់នឹងភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះនៅជិតរមណីយដ្ឋាន Costa del Sol ។

ភ្លើងបានឆាបឆេះ ដោយសារខ្យល់បក់យ៉ាងខ្លាំង បានបង្ខំឱ្យមនុស្សជិត ២០០០ នាក់ ចាកចេញពីលំនៅឋាន និងបានសម្លាប់អ្នកសង្គ្រោះបន្ទាន់ម្នាក់ ចាប់តាំងពីភ្លើង បានចាប់ផ្តើមកាលពីថ្ងៃពុធសប្ដាហ៍មុន នៅលើភ្នំ Sierra Bermeja ។

ផ្សែងខ្មួលខ្មាញ់ ត្រូវបានមើលឃើញពីចម្ងាយ។ វីដេអូ បានបង្ហាញថា អ្នកពន្លត់អគ្គីភ័យកំពុងព្យាយាមទប់ស្កាត់អណ្តាតភ្លើង នៅតំបន់ស្ងួតហួតហែង។

ក្រុមជួយសង្គ្រោះបន្ទាន់ បានធានាថា មនុស្សទាំងអស់ បានចាកចេញពីទីប្រជុំជន និងភូមិមួយចំនួន កាលពីថ្ងៃអាទិត្យ នៅលើភ្នំដែលភ្លើងកំពុងឆាបឆេះចំពេលមានអាកាសធាតុក្តៅនៅចុងរដូវក្តៅនេះ។ សហគមន៍ចំនួន ៥ ផ្សេងទៀតត្រូវបានជម្លៀសចេញមុននេះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ទីភ្នាក់ងារពន្លត់អគ្គីភ័យ បានប្រាប់ថា អគ្គិភ័យនេះ ខុសប្លែកពីរាល់ដង ហើយកំពុងរាលដាលឆ្ពោះទៅទិសដៅជាច្រើន។

នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sánchez បានប្រកាសពីការដាក់ពង្រាយអង្គភាពសង្គ្រោះបន្ទាន់យោធា ដើម្បីជួយដោះស្រាយគ្រោះអគ្គិភ័យនេះ។

ក្រសួងបរិស្ថានអេស្ប៉ាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លើងបានគ្របដណ្តប់លើផ្ទៃដីជាង ៦.០០០ ហិកតា ដោយយោងតាមទិន្នន័យបណ្តោះអាសន្នពីផ្កាយរណប Copernicus របស់គណៈកម្មការអឺរ៉ុប។

ទីភ្នាក់ងារពន្លត់អគ្គីភ័យប្រចាំតំបន់ បានឱ្យដឹងថា អ្នកពន្លត់អគ្គីភ័យចំនួន ៣៦៥ នាក់កំពុងជួយពន្លត់ភ្លើងនេះ ដោយមានការគាំទ្រពីយន្តហោះ ៤១ គ្រឿងនិងរថយន្តពន្លត់ ២៥គ្រឿង។ ចំពោះមូលហេតុដែលបង្កឱ្យមានភ្លើងឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង