×

ភោជនីយដ្ឋាន​រូងភ្នំ នៅប្រទេស​អុីតាលី កំណត់​ម៉ោង​សម្រាប់​ភ្ញៀវចូល​ពិសា​អាហារ​ពេលល្ងាច​បានត្រឹម ២ម៉ោង​ប៉ុណ្ណោះ

អុីតាលី៖ ភោជនីយដ្ឋានរូងភ្នំ ដ៏រ៉ូមែនទិកមួយនៅទីក្រុង Polignano a Mare ភាគខាងត្បូងប្រទេសអ៊ីតាលី ធ្លាប់ជាកន្លែងប្រើប្រាស់សម្រាប់កម្មពិធីជប់លៀងក្នុងអំឡុងឆ្នាំ១៧០០ ដោយសារបរិយាកាស និងទេសភាពដ៏ល្អប្លែកខុសពីភោជនីដ្ឋានដទៃ។ ជាភោជនីយដ្ឋានដែលសក្តិសមបំផុតសម្រាប់អាហារពេលល្ងាច ភោជនីយដ្ឋានមួយនេះ មិនត្រឹមតែជាកន្លែងញ៉ាំអាហារឱ្យត្រជាក់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែទីនោះ ភ្ញៀវក៏អាចមុជទឹកលេងកម្សាន្តផងដែរ។

ទោះជាយ៉ាងណា ភោជនីយដ្ឋានមួយនេះ ក៏មានចំណុចខ្លះដែលភ្ញៀវទាំងអស់គួរដឹងមុនពេលទៅស្រស់ស្រូបអាហារទីនោះផងដែរ ដោយភ្ញៀវមានពេលត្រឹម ២ម៉ោងប៉ុណ្ណោះក្នុងការស្រស់ស្រូបអាហារពេលល្ងាចទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ ភោជនីយដ្ឋានមួយនេះ មិនមាននំបុ័ងដើមសាប និង Spaghetti Bolognaise ក្នុងបញ្ជីមុខម្ហូបឡើយ រីឯមុខម្ហូបប្រចាំហាងគឺជាប្រភេទ Apulian Cuisine ម្ហូបប្រចាំតំបន់ដែលត្រូវបានប្រើប្រាស់គ្រឿងផ្សំស្រស់ៗ និងល្អបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង