×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ត្រីបាឡែន​ក្បាល​ឪឡឹក​ដ៏កម្រ ត្រូវបាន​ពលរដ្ឋ​ឥណ្ឌូណេស៊ី កាត់ចែកគ្នា​យក​ទៅ​បរិភោគ

ឥណ្ឌូណេស៊ី៖ អ្នកស្រុកនៅប្រទេសឥណ្ឌូណេស៊ី ត្រូវបានរាយការណ៍ថា បានយកត្រីបាឡែនក្បាលឪឡឹក មួយក្បាលដែលបានហែលមកទើលើឆ្នេរ ហើយបានងាប់ ដើម្បីយកទៅបរិភោគ។ ត្រីបាឡែនក្បាលឪឡឹក ឬឈ្មោះ Peponocephala electra ជាសត្វត្រូវបានអភិរក្ស នៅប្រទេសឥណ្ឌូណេស៊ី។

វីដេអូមួយ ដែលបង្ហាញពីបុរសពីរនាក់បានដឹកត្រីបាឡែនតាមម៉ូតូ បានល្បីពាសពេញបណ្ដាញសង្គម កាលពីចុងសប្តាហ៍។

អ្នកស្រុក បាននិយាយថាពួកគេមិនបានដឹងថា ត្រីបាឡែននេះ គឺជាប្រភេទសត្វដែលត្រូវបានការពារនោះទេ ដូច្នេះពួកគេបានយកវាទៅផ្ទះ ហើយបន្ទាប់មកកាត់ជាបំណែកៗ ដើម្បីយកសាច់មកចែកគ្នា។

ដោយសារតែពួកគេ ខ្វះចំណេះដឹងលើបញ្ហានេះ គេមិនទានដឹងទេថា តើអ្នកពាក់ព័ន្ធនឹងប្រឈមមុខចំពោះផ្លូវច្បាប់ឬយ៉ាងណានោះទេ។ នៅក្រោមច្បាប់អភិរក្សឆ្នាំ ១៩៩០ របស់ឥណ្ឌូណេស៊ី ការចាប់យកប្រភេទសត្វដែលត្រូវបានអភិរក្ស គឺជាឧក្រិដ្ឋកម្មដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង