ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៧នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥០៤នាក់ និងអ្នកដំណើរពីបរទេស ១៥៣នាក់ ខណៈអ្នកជំងឺចំនួន ៥៧៨នាក់ បានជាសះស្បើយ និងអ្នកស្លាប់ ចំនួន ៩នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១០០.៧៩០នាក់ អ្នកជំងឺជាសះស្បើយចំនួន ៩៤.៩០៤នាក់ និងស្លាប់ចំនួន ២.០៥៨នាក់៕