×

តើអ្នកនាង អប្សរ និង រៀម ត្រូវបាន​ស្តេចត្រាញ់​ដាក់ទោស​បែបណា បន្ទាប់ពី​លួចចេញក្រៅ​ដោយមិនមាន​ការអនុញ្ញាត?

រាត្រីយប់យន់កាន់តែជ្រៅ អ្នកនាង អប្សរ បានរៀបគម្រោងជាមួយ ក្រវ៉ាន់ និង ពេជ្រ ដោយឱ្យជួយលាក់បាំងកុហក និងឪពុកម្តាយ លួចចេញក្រៅទាំងយប់ជាមួយកំលោះគង្វាលសេះ រៀម ទាំងមិនដឹងពីមូលហេតុថា អ្នកទាំងពីរ ចេញក្រៅទាំងយប់ដើម្បីអ្វី? ពេលនោះស្តេចត្រាញ់ដែលជាឪពុករបស់ អ្នកនាង អប្សរ ខឹងជាខ្លាំង នៅពេលដែលចាប់បានអ្នកទាំងពីរត្រលប់មកវិញ។ មិនដឹងថា ពួកគេនឹងទទួលទោសពិន័យបែបណានោះទេ ព្រោះទាំងនេះសុទ្ធតែជាកំហុសរបស់អ្នកនាង អប្សរ។

ការពិតគឺបែបនេះសោះ អ្នកនាង អប្សរ បានបបួល រៀម ចេញទៅក្រៅ ដោយសារតែប្រអប់អាថ៌កំបាំងមួយដែល រៀម ធ្លាប់បានប្រាប់ដល់អ្នកនាងម្តង ទើបធ្វើឱ្យកើតចិត្តងើងឆ្ងល់ចង់ដឹង ក៏នាំ រៀម ទៅកន្លែងប្រាសាទនោះទាំងយប់។ ប្រអប់អាថ៌កំបាំងនោះ ពិតជាបើកបានពិតមែន ប៉ុន្តែដូចជាមិនមានរបស់អ្វីច្រើននោះទេ គឺមានតែ ចិញ្ចៀនមួយវង់ និងសៀវភៅក្បាច់របាំ តែប៉ុណ្ណោះ តែក៏ជារបស់មានតម្លៃដែលអ្នកទាំងពីរមិនទាន់បានដឹងនោះដែរ។

សម្រាប់យប់នេះ! សូមកុំភ្លេចទស្សនារឿងបុរាណខ្មែរ “នគរមាស” ដែលធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ ដល់ម៉ោង ៨យប់៕

អត្ថបទ៖ ឡុង រតនា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង