×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

Lizzy អតីត​សមាជិកក្រុម After School រស់រង​ភាពឈឺចាប់​ពី​ពាក្យរិះគន់​ពេញៗមាត់​ពី​មហាជន​ក្រោយហេតុការណ៍​ស្រវឹង​បើកបរ

កូរ៉េខាងត្បូង៖ រំឭកទៅថ្ងៃទី១៨ ខែឧសភាកន្លងទៅ Lizzy ដែលជាអតីតសមាជិកក្រុម After School បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារការស្រវឹង និងបើកបរបណ្តាលឱ្យនាងត្រូវបានដកហូតបណ្ណបើកបរ និងទទួលរងនូវពាក្យរិះគន់ពេញៗមាត់ពីមហាជន។

យ៉ាងណាមិញ វាបានកន្លងផុតទៅអស់រយៈពេលប៉ុន្មានខែមកហើយ ប៉ុន្តែកាលពីពេលថ្មីៗនេះ Lizzy បានចេញមុខ Live ក្នុងបណ្តាញសង្គមទាំងទឹកភ្នែក នៅចំពោះមុខអ្នកកំពុងទស្សនា និងរៀបរាប់ពាក្យក្នុងចិត្តដែលបានកប់ទុកអស់ជាយូរមកនេះថា៖

“គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង គឺខ្ញុំព្រមទទួលកំហុសថាពិតជាខុស ទោះជាយ៉ាងណាភាគីម្ខាងទៀត មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ប៉ុន្តែព័ត៌មានបានបំប៉ោងបំភ្លៃការពិត ឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ពេលនេះជីវិតខ្ញុំគឺចប់ហើយ។”

ស្របពេលនោះដែរ Lizzy ក៏បានបង្ហាញភាពឈឺចាប់ដែលត្រូវរងពាក្យរិះគន់នូវពាក្យសម្តីធ្ងន់ៗពីមហាជនផងដែរ។

គួររំឭកថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ បណ្តាលមកពី Lizzy ស្រវឹង និងបើកទៅបុករថយន្តតាក់ស៊ីមួយគ្រឿង។ ទោះជាយ៉ាងណា មិនមានអ្នករងរបួសធ្ងន់ធ្ងរអ្វីឡើយ ប៉ុន្តែនាងក៏ត្រូវបានដកហូតបណ្ណបើកបរ និងរងពាក្យសម្តីរិះគន់មិនឈប់ឈរពីមហាជនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង