ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី “សំណើចតាមភូមិ” តែងតែអញ្ជើញភ្ញៀវកិត្តិយស ដែលជាតារាចម្រៀង តារាសម្តែង មកចូលរួមប្តូរបរិកាសឱ្យក្លាយជាភាពសប្បាយរីករាយ មិនត្រឹងតែប៉ុណ្ណឹងនោះទេ សម្រាប់បងប្អូន ដែលមានទឹកដមសំឡេងពីរោះ និងមានសមត្ថភាពសម្តែង ក៏អាចមានឱកាសបញ្ចេញទេពកោសល្យ ចែកជូនទស្សនិកជនប្រិយមិត្តទស្សនានៅក្នុងកម្មវិធីនេះផងដែរ។
បន្ទាប់ពីទស្សនាបទចម្រៀងបែបសម័យ និងបុរាណ ទស្សនិកជនក៏បានផ្ទុះសំណើចជាមួយពិធីករទាំងពីរដួងផងដែរ។ ទស្សនិកជន ក៏រីករាយជាមួយការសម្តែងកំប្លែងរបស់ក្រុមកំប្លែង CBS ដែលនឹងលើកយករឿងកំប្លែងជាច្រើន មកបំពេអារម្មណ៍ទស្សនិកជន ឱ្យសើចសប្បាយ តាំងពីដើមកម្មវិធីរហូតដល់ចប់កម្មវិធី ដើម្បីបំភ្លេចទុក្ខកង្វល់ សម្រាប់ថ្ងៃចុងសប្តាហ៍។
កម្មវិធីប្រគំតន្ត្រី “សំណើចតាមភូមិ” នឹងធ្វើការចាក់ផ្សាយរយៈតាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១១:០០ថ្ងៃ ដល់ម៉ោង ១២:០០ថ្ងៃ៕
អត្ថបទ៖ ឡុង រតនា