កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ នៅវិមានប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង Moon Jae In បានប្រកាសតែងតាំងក្រុមតារាចម្រៀង BTS ជា Presidential Envoys ព្រមទាំងប្រគល់ជូនលិខិតឆ្លងដែនសម្រាប់អ្នកការទូត ដែលអាចឱ្យក្រុមតារាចម្រៀង BTS ធ្វើដំណើរបានជាង ១០០ ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការឡើយ។
កាន់តែពិសេសជាងនេះទៅទៀត សម្រាប់លិខិតឆ្លងដែនដែលក្រុមតារាចម្រៀង BTS ទទួលបាននេះ មានតែប្រធានាធិបតីរឺមេដឹកនាំធំៗទេ ដែលអាចមានវាដូចជា ប្រធានាធិបតីប្រទេសហ្វីលីពីនជាដើម។
កាដូនេះ ជាការលើកទឹកចិត្តមួយសម្រាប់ក្រុម BTS ពីការខិតខំប្រឹងប្រែង ដើម្បីលើកមុខមាត់របស់ប្រទេសជាតិ និងសិល្បៈរបស់ប្រទេសកូរ៉ខាងត្បូង៕
ប្រភព៖ GMA News