×

ដោយសារឥទ្ធិពលលែងមានការងារធ្វើ លោកគ្រូគានិយាយអ្វីក៏ខុសដែរ

ភ្នំពេញ៖ ជីវិតពេលកំពុងបាត់បង់ការងារមួយរយៈធ្វើឱ្យលោកគ្រូគា តែលតោលនៅក្រៅផ្ទះ អង្គុយលេងអុកជាមួយមិត្តភ័ក្តិពេញមួយថ្ងៃ ដោយសារត្រូវប្រពន្ធបង្ខំឱ្យរកការងារថ្មីខ្លាំងពេក ទើបលោកមិនហ៊ាននៅផ្ទះនាំមានបញ្ហាបន្ថែម។

ប៉ុន្តែទោះជាខំបិទបាំងប្រពន្ធថាបានចេញទៅរកការងារធ្វើពេញមួយថ្ងៃយ៉ាងណាក៏ដោយ ក៏នៅតែភ្លាត់ស្នៀតឱ្យម្តាយក្មេកចាប់បាន និងយករឿងលោកគ្រូគាមិនបានទៅរកការងារធ្វើថែមទាំងអង្គុយលេងអុកពេញមួយថ្ងៃ ទៅប្រាប់មីងចរណៃ ធ្វើឱ្យអត់អាហារពេលល្ងាចញ៉ាំទាំងអស់គ្នាតែម្តង។

យ៉ាងណាមិញ មិនដឹងថាតើលោកគ្រូគា នឹងត្រូវតែលតោល និងរងសម្ពាធដោយសារគ្មានការងារធ្វើបែបនេះដល់ពេលណាទៀតនោះទេ? បើនៅតែបែបនេះបន្តទៀត ដឹងតែត្រូវស្តាប់ប្រពន្ធ និងម្តាយក្មេករអ៊ូដាក់គ្មានលោះថ្ងៃបែបនេះរាល់ថ្ងៃហើយ។ ចង់ដឹងថា ជីវិតគ្រួសារលោកគ្រូគា នឹងត្រូវជួបបញ្ហាអ្វីទៀត បើចាប់តាំងពីបាត់បង់ការងារមកលោកគ្រូគានិយាយអ្វីក៏ខុសបែបនេះ? កុំភ្លេចតាមដានទស្សនារឿង “ផ្ទះបាយស្នេហ៍” រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់តទៅនៅ CTN៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង