×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ឧបាយកល​មានគ្រប់​ឈុតឆាក គំនុំ​សងសឹក​មិនចេះចប់ ព្រោះតែ​មាសប្រាក់ និង​ទឹកដី ទាំងនេះ​មាន​នៅក្នុង​រឿង “សុភាសិត ៣០តម្លឹង”

មកថ្មីទៀតហើយ ចំណីចក្ខុដ៏ល្អឯក នៃខ្សែភាពយន្តភាគបុរាណខ្មែរ ដែលឆ្លុះបញ្ចាំងពីសុភាសិតខ្មែរ ដែលបង្ហាញឱ្យដឹងពីឧបាយកលរបស់មនុស្ស តែងចងគំនុំគ្នាមិនចេះចប់ ការកាប់សម្លាប់គ្នា ព្រោះតែទ្រព្យសម្បត្តិ និងការគ្រប់គ្រងទឹកដី ទាំងអស់នេះនឹងមកបង្ហាញឱ្យកាន់តែដឹងច្បាស់ជាមួយខ្សែភាពយន្តបុរាណខ្មែរគឺ រឿង “សុភាសិត ៣០តម្លឹង”។

គ្រប់ឈុតឆាកពិតជាធ្វើឱ្យទស្សនិកជន រឹតតែជក់ចិត្ត ជាមួយការសម្តែងរបស់តួអង្គ លាយឡំជាមន្តអាគម កាន់តែធ្វើឱ្យសាច់រឿង “សុភាសិត ៣០តម្លឹង” ទស្សនាហើយពិតជាចង់ទស្សនាម្ដងទៀត។ នេះជាចំណីចក្ខុដែលស្ថានីយទូរទស្សន៍ CTN នឹងយកមកចាក់បញ្ចាំងជូនទស្សនិកជនបានទស្សនា នាពេលដ៏ខ្លីខាងមុខ។

សូមកុំភ្លេចរង់ចាំទស្សនា និងគាំទ្រខ្សែភាពយន្តបុរាណខ្មែរ រឿង “សុភាសិត ៣០តម្លឹង” ដែលនឹងធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN នូវក្នុងពេលឆាប់ៗនេះ៕

   

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង