កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានថ្ងៃមុន Rose បានបង្ហាញរូបថតមួយចំនួនរបស់នាង ដែលបានថតពេលកំពុងវិស្សមកាលនៅសណ្ឋាគារមួយ ក្នុងប្រទេសយ៉ាងមានក្តីសុខ ក្រោយហត់នឿយពីការងារសិល្បៈអស់រយៈពេលជាយូរមកនេះ។
Rose បានថតជ្រុងមួយចំនួនក្នុងបន្ទប់គេងនៅសណ្ឋាគារ ព្រមទាំងទេសភាពនៅអាងហែលទឹកដោយនាងក៏បាន ធ្វើការ Mention ឈ្មោះសណ្ឋាគារនោះផងដែរ។ មិនបង្អង់យូរ អ្នកគាំទ្ររបស់ Rose បាននាំគ្នាចូលស្រាវជ្រាវឃើញថា សណ្ឋាគារដែល Rose បានចំណាយពេលវិស្សមកាលនេះមានតម្លៃថ្លៃកប់ពពករហូតដល់ ១៧.០៣៣ដុល្លារឯណោះក្នុងមួយយប់។
លក្ខណៈពិសេសរបស់សណ្ឋាគារមួយនេះ នឹងរៀបចំកន្លែងសម្រាប់ភ្ញៀវស្នាក់នៅបែបឯកជនដោយផ្តល់អ្នកចាំបម្រើការងារគ្រប់យ៉ាងជាលក្ខណៈផ្ទាល់ខ្លួន មិនថាច្រកចេញចូល ជណ្តើរយន្ត កន្លែងចតរថយន្ត គឺសុទ្ធសឹងបែបផ្ទាល់ខ្លួនទាំងអស់ គ្មានផលរំខានពីមនុស្សខាងក្រៅឡើយ។ ប៉ុន្តែច្បាប់សណ្ឋាគារ គឺហាមមិនឱ្យភ្ញៀវផ្តល់ព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងទីតាំងវីឡាបែបឯកជនក្នុងសណ្ឋាគារនោះឡើយ។
គួរបញ្ជាក់ដែរថា សណ្ឋាគារដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារក្នុងមួយយប់នេះ ឃើញមានវត្តមានសុទ្ធសឹងតារាលំដាប់កំពូលចូលទៅស្នាក់នៅនៅថ្ងៃវិស្សមកាលរបស់ពួកគេផងដែរ៕