×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

មើល​អ្នកនាង ក្រវ៉ាន់ ស្គាល់ទេ ពេល​តែងមុខ និងស្លៀកឈុត​សម័យ​បែបនេះ?

ភ្នំពេញ៖ អ្នកដែលបានទស្សនារឿងភាគបុរាណខ្មែរ “នគរមាស” កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN ប្រាកដជាបានស្គាល់អ្នកនាងក្រវ៉ាន់ដែលមានអត្តចរិតសុភាពរាបសា មានសន្តានចិត្តល្អរូបនេះមិនខាន។ ក្រវ៉ាន់ ដែលមានឈ្មោះពិតហៅថា ឈុំ ចាន់ដារ៉ា កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជាច្រើនក្រោយវត្តមានរបស់នាងក្នុងរឿង នគរមាស នេះមក។

មិនត្រឹមតែប៉ុណ្ណោះ ដារ៉ា ក៏ជាតួអង្គសំខាន់មួយរូបក្នុងរឿងភាគថ្មី “ផ្ទះបាយស្នេហ៍” ដែលលង់ស្រលាញ់អ្នកជិតខាងខ្លួនផងដែរ។ តារាស្រីជំនាន់ក្រោយរូបនេះ មិនត្រឹមតែជាតួសម្តែងដែលពោរពេញដោយសមត្ថភាពប៉ុណ្ណោះទេ តែនាងក៏ជាបេក្ខនារីជាប់ជ័យលាភីក្នុងការប្រលងកម្មវិធីស្រីស្រស់ប្រុសស្អាតរដូវកាលទី១៨ ផងដែរ។

ទន្ទឹមនឹងការបោះជំហានចូលវិស័យសិល្បៈនេះ ឈុំ ចាន់ដារ៉ា រំពឹងថានឹងអាចមានទស្សនិកជនស្គាល់កាន់តែច្រើនតាមរយៈការសម្តែងភាពយន្តបន្តបន្ទាប់ទៀតដែលកំពុងតែមានការវិវឌ្ឍកាន់តែប្រសើរឡើងជាលំដាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង