បាងកក៖ រាជរដ្ឋាភិបាលថៃ គ្រោងនឹងបើកទីក្រុងបាងកកឡើងវិញ សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រួមជាមួយខេត្តឈៀងម៉ៃ ឈុនបូរី ភេតឆាបូរី និងប្រាចាវឃីរីខាន់ ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសជាបណ្តើរៗ។
យោងតាមសេចក្តីប្រកាសមួយពីអាជ្ញាធរទេសចរណ៍ថៃ (TAT) ទិសដៅបើកឡើងវិញទាំង៥ នឹងអនុវត្តតាមគោលការណ៍ ដែលស្រដៀងនឹងគោលការណ៍អនុវត្តនៅកោះភូកេត កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
ភ្ញៀវទេសចរអន្តរជាតិ ដែលទទួលវ៉ាក់សាំងពេញលេញ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ មួយកន្លែងសម្រាប់រយៈពេល ៧ថ្ងៃ ហើយធ្វើតេស្តរកមេរោគកូវីដ១៩។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ ថា បាននិយាយថា ភ្ញៀវទេសចរបរទេសជាង ២៩.០០០ នាក់ បានមកកម្សាន្តនៅកោះភូកេតក្រោមគម្រោង Phuket Sandbox ក្នុងរយៈពេលពីរខែចុងក្រោយនេះ និងបានរកចំណូលបានជិត ៥០ លានដុល្លារអាមេរិក។
ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ប្រទេសថៃ គ្រោងនឹងបើកគោលដៅទេសចរណ៍ចំនួន ២១បន្ថែមទៀតផងដែរ៕