×

អាជ្ញាធរ​រាជធានីភ្នំពេញ នៅ​លើកទឹកចិត្ត​ឱ្យអាណាព្យាបាល​សិស្ស ណែនាំ​កូនឱ្យបន្តរៀន​តាម​អនឡាញ ប្រសិនបើ​មាន​សុខភាព​មិនល្អ ឬមិនទាន់​បាន​ចាក់វ៉ាក់សាំង

ភ្នំពេញ៖ អាណាព្យាបាលរបស់សិស្ស អាចឱ្យកូនរបស់គាត់បន្តសិក្សាតាមប្រព័ន្ធអនឡាញបាន ប្រសិនស្ថានភាពមិនអំណោយផល ដោយសុខភាពរបស់ពួកគេក៏ដូចជាសិស្សានុសិស្សមិនទាន់ទទួលបានការចាក់វ៉ាក់សាំង។ នេះជាការលើកឡើងដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅពេលដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យតាមសាលារៀនរដ្ឋ និងឯកជនមួយចំនួនដែលបានបើកទទួលសិស្សឱ្យចូលរៀនឡើងវិញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

លោក ឃួង ស្រេង បានបញ្ជាក់ថា បើសិស្សានុសិស្សមួយចំនួនតូចដែលមានបញ្ហាសុខភាព មិនអាចពាក់ម៉ាសបានយូរ ឬមិនទាន់បានទទួលការចាក់វ៉ាក់សាំង អាចបន្តការសិក្សាតាមប្រព័ន្ធអនឡាញ ដែលនេះជាជម្រើសរបស់គាត់ តែនេះជាការគិតគូពីសំណាក់ប្រុមខរាជរដ្ឋាភិបាល ដែលចង់ឱ្យគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញជាបន្តបន្ទាប់។ ការបើកសាលារៀនឡើងវិញនេះ បើទទួលបានជោគជ័យ រាជរដ្ឋាភិបាលនឹងធ្វើការបើកទីតាំងផ្សេងៗ និងឈានទៅបើកប្រទេសឡើងវិញ ដើម្បីទទួលបាននិរន្តភាពផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស។ ទាំងនេះជាអ្វីដែលអង្គការសុខភាពបានបង្រៀនឱ្យដឹងថា កូវីដប្រហែលជាមិនទៅឆ្ងាយពីយើងទេ ពោលគឺ នៅក្បែរៗខ្លួនយើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវរៀនរស់តាមបែបកន្លងថ្មីតាមបរិបថកូវីដ-១៩។

សូមបញ្ជាក់ថា គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់ត្រូវបានបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ចាប់ពីថ្ងៃ១៥ ខែកញ្ញា ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសនុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈគ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿជាក់បានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika