×

សម្ដេចតេជោ ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ស៊ីណូវ៉ាក់​ជូន​កុមារ​អាយុ ៦ឆ្នាំដល់១២ឆ្នាំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបើកយុទ្ធនាការទូទាំងប្រទេស ចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (SINOVAC) ជូនកុមារអាយុ ៦ឆ្នាំ ទៅ ១២ឆ្នាំ ចាប់ពីថ្ងៃទីសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ សម្ដេចតេជោបានបន្តថា កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មានចំនួនជាង ១លាន៨សែននាក់ នៅកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ឆ្នាំទៅ១២ឆ្នាំនេះ គឺដើម្បីឈានទៅការបើកសាលារៀននៅកម្រិតបឋមសិក្សាឡើងវិញ បន្ទាប់ពីបានបិទដោយសារកូវីដ១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika