×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ៦៥៣នាក់​បន្ថែមទៀត ខណៈ​ជាសះស្បើយ ៤៦៣នាក់ និងស្លា ប់​ចំនួន៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៥៣នាក់បន្ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៥២៣នាក់ និងអ្នកដំណើរពីបរទេស ១៣០នាក់ ខណៈអ្នកជំងឺចំនួន ៤៦៣នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ៩នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០១.៤៤៣នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៥.៣៦៧នាក់ និងស្លាប់សរុបចំនួន ២.០៦៧នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង