អាមេរិក៖ សារ៉ាយ សក្ខណា ត្រូវបានមនុស្សជាច្រើនស្គាល់ថាជាតារាសម្តែងមួយរូបដែលមានទេពកោសល្យក្នុងការសម្តែងខ្ពស់ ដោយនាងទទួលបានជោគជ័យក្នុងវិស័យសិល្បៈជាខ្លាំង ព្រមទាំងវិស័យបង្ហាញម៉ូតជាដើម។
ប៉ុន្តែក្រោយរៀបអាពាហ៍ពិពាហ៍ទៅរស់នៅសហរដ្ឋអាមេរិកជាស្វាមីដែលជាអនិកជនមក អតីតតារាស្រីរូបនេះបានបោះបង់អាជីពសិល្បៈចោលទាំងស្រុងទាំងនាងកំពុងទទួលបានសន្ទុះនៃការគាំទ្រខ្លាំង។ ទោះជាយ៉ាងណា ជីវិតក្រោយធ្វើជាភរិយា និងជាម្តាយរួចមកអតីតតារាសម្តែងសារ៉ាយ សក្កណា ទទួលបានសុភមង្គលគួរឱ្យស្ញប់ស្ញែងនៅឯនាយសមុទ្រជាមួយគ្រួសារយ៉ាងកក់ក្តៅ។
រូបថតដំណើរកម្សាន្តជុំគ្រួសារជាច្រើនសន្លឹកត្រូវបានម្ចាស់សមីខ្លួនចែករំលែកលើគណនីបណ្តាញសង្គមដែលមានស្វាមី និងកូនប្រុសស្រីរបស់នាងយ៉ាងមានក្តីសុខបំផុត។ ចង់ដឹងថា អតីតតារាស្រីរូបនេះ កំពុងសោយសុខលើគំនរសុភមង្គលកម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕