×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

បាត់ដំណឹង​សូន្យឈឺង​អស់ ១៨ថ្ងៃ ទីបំផុត Zhao Wei មាន​សកម្មភាព​លើបណ្តាញ​សង្គម​វិញហើយ

ចិន៖ បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើងលើតារាសម្តែងស្រី Zhao Wei រហូតឈ្មោះរបស់នាងត្រូវបានដកចេញពីពិភពសិល្បៈទាំងការសម្តែង ការថតផ្សព្វផ្សាយផលិតផលចេញភ្លាមៗមិនដឹងមូលហេតុ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីមិត្តក្នុងអាជីពសិល្បៈក៏បានលុប Tagged ឬរូបភាពរបស់ Zhao Wei ចេញពីគណនីរបស់ពួកគេផងដែរ។

ភាពស្ងប់ស្ងាត់លើគណនី Weibo និងបាត់ដំណឹងសូន្យឈឹងរបស់ Zhao Wei បានធ្វើឱ្យអ្នកគាំទ្រនាងជាច្រើនមានចម្ងល់ និងបារម្ភពីនាងជាខ្លាំង ត្បិតបញ្ហាបានកើតឡើងឆាប់រហ័សខ្លាំងពេក។ យ៉ាងណាមិញ កាលពីថ្ងៃទី១២ ខែកញ្ញា ប៉ុន្មានថ្ងៃមុននេះ វត្តមានរបស់នាងបានលេចចេញសាជាថ្មីលើ Weibo ដោយនាងបានសរសេរពាក្យជូនពរថ្ងៃកំណើតដល់ផលិតករមួយរូប ដែលមានថ្ងៃកំណើតតាំងពីថ្ងៃទី២៩ ខែសីហា មកម្ល៉េះ។

គួរបញ្ជាក់ដែរថា ការបាត់ដំណឹង និងបញ្ហាកើតឡើងដោយមិនដឹងមូលហេតុនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានក្តីបារម្ភ ប៉ុន្តែក្រោយឃើញនាងមានសកម្មភាពលើបណ្តាញ Weibo ឡើងវិញ ពួកគេក៏បានធូរស្រាលចិត្តត្បិតឃើញនាងមានសុវត្ថិភាពបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង