×

ម៉ាសប្រមាណ ១,៥៦ពាន់លាន កំពុង​គំរាមកំហែង​ដល់​សត្វសមុទ្រ

សង្គម៖ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ១៩មក មនុស្សទូទាំងពិភពលោកត្រូវការម៉ាសជាចាំបាច់ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ដែលបានសម្លាប់មនុស្សអស់ជាច្រើន និងគិតមកទល់ពេលនេះស្ថានភាពនៅមិនទាន់ប្រសើរឡើងវិញនៅឡើយ។

រយៈពេលជិត ២ឆ្នាំមកនេះ មនុស្សនៅគ្រប់បណ្តាប្រទេសទាំងអស់នៅតែមានតម្រូវការម៉ាសខ្លាំងដដែល ដោយក្នុងមួយថ្ងៃៗម៉ាសដែលត្រូវបានប្រើប្រាស់រួចមានមិនតិចលានម៉ាសឡើយ។ គិតត្រឹមឆ្នាំ២០២០ តែមួយឆ្នាំប៉ុណ្ណោះ ម៉ាសចំនួន ១,៥៦ពាន់លានម៉ាសក្នុងចំណោម ៥២ពាន់លានម៉ាស កំពុងក្លាយជាហេតុផលដែលបានគំរាមកំហែងសត្វសមុទ្រជាច្រើនក្បាល។

ម៉ាសភាគច្រើន បានធ្វើឡើងពីសារធាតុ Polypropylene ដែលត្រូវការចំណាយពេល ៤៥០ឆ្នាំក្នុងការរលាយ។ មិនត្រឹមតែប៉ុណ្ណោះសារធាតុមីក្រូប្លាស្ទីកពីម៉ាស ក៏បានជះឥទ្ធិពលដល់វដ្តជីវិតសត្វរស់នៅក្នុងសមុទ្រ ហើយបញ្ហាមួយនេះ ក៏នឹងនាំឱ្យមានបញ្ហាដល់តម្លៃគ្រឿងសមុទ្រដែលដាក់លក់លើទីផ្សារផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង