×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

លោកស្រី ឱ វណ្ណឌីន ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​យក​វ៉ាក់សាំង​ចាក់ជូន​ពលរដ្ឋ​នៅ​តាមផ្ទះ ដែលពិបាក​ធ្វើដំណើរ

កោះកុង៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវនាំយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះណា ដែលពិបាកធ្វើដំណើរ ដើម្បីមកទីតាំងចាក់វ៉ាក់សាំងចល័ត ដែលអាជ្ញាធរខេត្ដបានរៀបចំ។

លោកស្រីបានថ្លែងដូច្នេះថា៖ “យើងតែងតែណែនាំ និងជំរុញទៅដល់រដ្ឋបាលខេត្ដថ្នាក់ក្រោមជាតិរបស់យើង ជាពិសេសអភិបាលខេត្ដ ធ្វើសម្រង់ស្ថិតិប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងហើយ និងមិនទាន់បានចាក់ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យដឹងថា នៅសល់ប្រជាពលរដ្ឋប៉ុន្មាននាក់ទៀត ដែលមិនទាន់បានចាក់ ហើយក៏ត្រូវដឹងពីស្ថានភាពរបស់គាត់ អ្នកខ្លះមិនអាចចាក់បានដោយសារស្ថានភាពសុខភាពរបស់គាត់ តែមួយចំនួនទៀតអាចទទួលយកបាន តែដោយសារកត្ដាផ្សេងៗ គាត់មិនអាចធ្វើដំណើរមកបាន ដូចជាផ្ទះគាត់ឆ្ងាយពេក ឬខ្វះមធ្យោបាយធ្វើដំណើរជាដើម។”

ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជុំទី១ ទូទាំងខេត្តកោះកុង ដែលបានប្រារព្ធពិធីនៅមន្ទីរសុខាភិបាល ខេត្តកោះកុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង