ថៃ៖ បន្ទាប់ពីមួយឆ្នាំកន្លះនៃការខាតបង់ និងបំណុលយ៉ាងធ្ងន់ធ្ងរដែលជំពាក់អ្នកបើកបររថយន្តតាក់ស៊ី ដែលមិនប្រើប្រាស់ប្រហែល ៣០០ គ្រឿងនៅទីក្រុងបាងកក ម្ចាស់ក្រុមហ៊ុន បានប្រែក្លាយទៅជាសួនបន្លែលើដំបូលតាក់ស៊ី។
បន្លែត្រូវបានគេដាំនៅលើដំបូលរថយន្តតាក់ស៊ី នៅឯការ៉ាសរបស់ក្រុមហ៊ុនតាក់ស៊ី ឈ្មោះ Ratchapruek ។ អ្នកបើកបរលើសពី ២.០០០ នាក់ បានប្រគល់យានយន្តរបស់ពួកគេមកវិញ ដោយសារតែពួកគេមិនអាចបង់ថ្លៃជួលរបស់ពួកគេបាន។
លោក Thapakorn Asawalertkul ទីប្រឹក្សាសហប្រតិបត្តិការរបសក្រុមហ៊ុន បាននិយាយថា តាក់ស៊ីរាប់ពាន់គ្រឿង ត្រូវបានគេបោះបង់ចោលនៅកន្លែងជាច្រើន។ ក្រុមហ៊ុន បានសុំជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលផងដែរ។
ក្រុមហ៊ុនតាក់ស៊ីជាច្រើននៅប្រទេសថៃ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩ បន្ទាប់ពីមិនមានភ្ញៀវទេសចរចូលមកកាន់ប្រទេសនេះ៕