ភ្នំពេញ៖ អ្នកណាៗក៏មិនចង់ឱ្យគេកុហកបង្វិលក្បាលតាមចិត្តដែរ ប៉ុន្តែពេលខ្លះមនុស្សយើងពិតជាអាក្រក់ខ្លាំងរហូតហ៊ានធ្វើអ្វីៗគ្រប់យ៉ាងឱ្យតែបាននូវអ្វីដែលខ្លួនចង់បាន ទោះបីជាបំផ្លាញអ្នកដទៃក៏ដោយ។ ប៉ុន្តែ ការកុហកអ្នកដទៃបែបនេះប្រាកដជាមិនអាចលាក់បាំងបានយូរឡើយ គ្រប់គ្នាប្រាកដជាដឹងពីទង្វើ និងការដើរបោកប្រាស់របស់ខ្លួនមិនខាន។
ភាពយន្តជីវិតរឿង កម្មផល វគ្គ ភូតច្រើនចាញ់អាត្មា បានឆ្លុះបញ្ចាំងពីជីវិតអ្នកលក់អនឡាញម្នាក់ដែលបានរកស៊ីបោកប្រាស់អ្នកដទៃតៗគ្នាដើម្បីផលប្រយោជន៍ខ្លួន។ មិនដឹងថា កម្មនឹងតាមសងវិញដោយរបៀបណាបើដើរភូតភរអ្នកដទៃឡើងទម្លាប់ខ្លួនអស់បែបនេះ? ហើយជនរងគ្រោះនឹងធ្វើយ៉ាងម៉េចបន្តទៀត? ចង់ដឹងថាកាន់តែច្បាស់ កុំភ្លេចតាមដានទស្សនារឿង “កម្មផល” វគ្គ “ភូតច្រើនចាញ់អាត្មា” ទាំងអស់គ្នានៅ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់៕
(ទស្សនាវីដេអូ)