×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

រាជរដ្ឋាភិបាល កំពុង​ពិចារណា ក្នុង​ការបើក​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សា ក្នុងការបើកស្វាគមន៍ភ្ញៀវទេសចរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ មកទស្សនាកម្សាន្តនៅក្នុងប្រទេសកម្ពុជា អមជាមួយនឹងវិធានការចត្តាឡីស័ក រយៈពេល៧ថ្ងៃ។

សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព ថា៖ “រាជរដ្ឋាភិបាលកំពុងពិចារណា អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ គឺអាចមកទស្សនកិច្ចនៅកម្ពុជាបាន ដោយពេលមកដល់ត្រូវអនុញ្ញាតធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ”។

សម្តេចតេជោ បន្ថែមថា៖ “៧ថ្ងៃនោះ មិនមែននៅក្នុងបន្ទប់ទេ, ៧ថ្ងៃនេះ អ្នកអាចដើរមើលទីក្រុង ដែលអ្នកចុះចត ដូចជានៅក្នុងខេត្តសៀមរាបជាដើម គឺយើងមិនឱ្យធ្វើចត្តាឡីស័ក នៅអូតែលសៀមរាបទេ យើងអនុញ្ញាតឱ្យគាត់ធ្វើចត្តាឡីស័ក ទៅលេងនៅក្នុងក្របខណ្ឌខេត្តនោះបាន ហើយបន្ទាប់ពីហ្នឹងទៅ អាចចេញទៅខេត្តដទៃទៀតបាន”។

ជាមួយគ្នានោះ សម្តេចតេជោ បានបញ្ជាក់ដែរថា ចំពោះអ្នកមគ្គុទេសទេសចរណ៍វិញ, បើមិនទាន់បានចាក់វ៉ាក់សាំងនោះទេ គឺមិនអនុញ្ញាតឱ្យបំពេញការងារឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង