×
ព័ត៌មានថ្មី
  1. ចូលចិត្ត​ដំឡូងបារាំង​បំពង តែមិនចង់​ទិញគេញុំា? អាចធ្វើ​នៅផ្ទះ​ដោយ​ខ្លួនឯង​បាន​តាមវិធី​ងាយៗ​បែបនេះ
  2. កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ ចំនួន១៤៤នាក់ ខណៈ​ជាសះស្បើយ ២៧៥នាក់ និងស្លា ប់ចំនួន​១០នាក់មិនបាន​ចាក់វ៉ាក់សាំង
  3. តំណាង​អង្គការ​សុខភាព​ពិភពលោក ចាត់ទុកថា ជាដំណឹងល្អ សម្រាប់​ការត្រៀម​បើក​ប្រទេស​ឡើងវិញ និង​កោតសរសើរ​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩
  4. អាជ្ញាធររាជធានី អនុវត្ត​ការណែនាំ​មួយចំនួន មិនឱ្យកម្ទេច​និង​បំផ្លាញ​សំណង់​អគារបេតិកភណ្ឌ
  5. បានកម្សាន្ត​អារម្មណ៍​ហើយ ថែមទាំង​មាន​ឱកាស​ឈ្នះប្រាក់រង្វាន់​ពី​កម្មវិធី “BOOSTRONG តេឈ្នះលុយ” ទៀត

ខានស្តាប់​យូរ​តែ​បទចម្រៀង “ភ្លើង” ពី​អ្នកនាងយក់ ឋិតរដ្ឋា នៅ​តែពីរោះ​រណ្តំ​ក្នុង​កម្មវិធី MyTV Play

Review៖ MyTV Play គឺជាកម្មវិធីមួយដែលបានអញ្ជើញតារាកិត្តិយសជើងចាស់ឱ្យមកច្រៀងរំឭកអនុស្សាវរីយ៍បទចម្រៀងចាស់ៗដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងនាពេលកន្លងមក។ ក្នុងនោះក៏មានវត្តមានអ្នកនាងយក់ ឋិតរដ្ឋា ម្នាក់ផងដែរក្នុងកម្មវិធីដោយអ្នកនាងបានលើកយកបទចម្រៀង ភ្លើង ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងនាពេលកន្លងមក។

ការច្រៀងផ្ទាល់ រួមជាមួយសំឡេងហ្គីតាបន្លឺត្រសងផងនោះ បានធ្វើឱ្យបទចម្រៀង “ភ្លើង” នៅតែពីរោះរណ្តំ និងឆក់យកបេះដូងអ្នកស្តាប់ឱ្យលន្លង់លន្លោចតាមផងដែរ។ ទោះបីជាហាក់ស្ងប់ស្ងាត់ការងារសិល្បៈក៏ពិតមែន ក៏អ្នកគាំទ្រជាច្រើននៅតែចងចាំ និងនៅតែគាំទ្រតារាចម្រៀងរូបនេះដដែល។ អ៊ីចឹងកុំឱ្យខាតពេលយូរ ទៅទស្សនាវីដេអូបទចម្រៀង ភ្លើង ពីអ្នកនាងយក់ ឋិតរដ្ឋា ទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង