×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ចិន ផ្អាក​ការនាំចូល​ផ្លែស្រកានាគ​ពី​វៀតណាម ក្រោយ​រកឃើញ​វីរុស​​កូវីដ១៩

ចិន៖ប្រទេសចិន បានផ្អាកជាបណ្ដោះអាសន្នការនាំចូលផ្លែស្រកានាគ ពីប្រទេសវៀតណាម បន្ទាប់ពីការរកឃើញវីរុសកូវីដ១៩ ខណៈទីក្រុងប៉េកាំង បន្តការធ្វើតេស្តយ៉ាងហ្មត់ចត់លើការដឹកជញ្ជូនម្ហូបអាហារចូលក្នុងប្រទេស។

ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយនៅលើគេហទំព័ររបស់ខ្លួន ថា ការនាំចូលផ្លែស្រកានាគ ត្រូវបានផ្អាកមួយសប្តាហ៍គិតចាប់ពីថ្ងៃពុធនេះ សប្ដាហ៍នេះ។ អាជ្ញាធរនៅតំបន់ក្វាងស៊ី ប្រទេសចិន ជាប់ព្រំដែនប្រទេសវៀតណាម បានជូនដំណឹងដល់ក្រសួងពាណិជ្ជកម្មវៀតណាម អំពីការផ្អាកនេះ បន្ទាប់ពីមេរោគកូវីដ១៩ ត្រូវបានគេរកឃើញនៅលើការវេចខ្ចប់ និងប្រអប់ក្រដាសកាតុងដែលដឹកមកពីខេត្តក្វាងនិញ ប្រទេសវៀតណាម។

ប្រទេសចិន គឺជាគោលដៅកំពូលសម្រាប់ផ្លែស្រកានាគវៀតណាម ដែលតំណាងឱ្យជាង ៨០% នៃការនាំចេញសរុប និងមានចំនួន ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។

មន្រ្តីចិន បាននិយាយថា ការផ្អាកនេះ នឹងបន្តរយៈពេលមួយសប្តាហ៍ទៀត ប្រសិនបើរកឃើញមេរោគកូវីដ១៩ម្តងទៀត ដោយប្រើវិធីសាស្ត្រតេស្ត PCR លើការវេចខ្ចប់ផ្លែស្រកានាគ ឬផលិតផលណាមួយដែលដឹកជញ្ជូនពីប្រទេសវៀតណាម។ ការរកឃើញទីបី នឹងនាំឱ្យមានការព្យួររយៈពេល ៤សប្តាហ៍៕

ប្រភព៖ Bloomberg

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង