×

គំនុំសងសឹក​មិនចេះចប់​តាំងពី​ជំនាន់​ម្តាយ​តមកដល់​កូនទៀត មិនដឹងថា​នឹ​ង​មានអ្នកណាខ្លះ​នឹង​ក្លាយជា​ជនរងគ្រោះ​បន្តទៀត

សត្រូវស៊ូពូជដោយសាររឿងស្នេហា បានធ្វើឱ្យមនុស្សស្រី ២នាក់មានគំនុំនឹងគ្នាតកូនតចៅយ៉ាងសាហាវ ដល់ថ្នាក់ប្រើគ្រប់វិធីសាស្ត្រធ្វើយ៉ាងណាឱ្យតែខ្លួនអាចយកឈ្នះបានមិនខ្វល់ថា អំពើដែលបានធ្វើទៅទាំងប៉ុន្មាននឹងអាចប៉ះពាល់ដល់អាយុជីវិតអ្នកណាខ្លះឡើយ។

ប្រកួតប្រជែងតតាំងជាមួយគ្នាតាំងពីជំនាន់ម្តាយ រហូតមកដល់ជំនាន់កូនក៏មិនខុសគ្នានឹងជំនាន់ម្តាយដែរ។ វិវាទបែកផ្សែងនេះមានក្នុងរឿង “បេះដូងចងពៀរ” ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៩យប់។ ចង់ដឹងកាន់តែច្បាស់ថា ការសងសឹកនេះ នឹងបញ្ចប់ទៅដោយរបៀបណា កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង