សៀមរាប៖ ការធ្វើដំណើរចាកចេញពីលំនៅឋាន ការជួបជុំឬការប្រមូលផ្ដុំ ការលក់ដូរនៅតាមទីផ្សារ លក់ដូរចំណីអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារមុខរបរ និងអាជីវកម្មទាំងអស់ ដែលមិនចាំបាច់ ត្រូវបានហាមឃាត់នៅក្នុងភូមិសាស្ត្រ សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ដែលត្រូវបានកំណត់ជាតំបន់ក្រហម ដោយរដ្ឋបាលខេត្តសៀមរាប។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ការអនុវត្តនេះ មានរយៈពេលមួយសប្ដាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕