×

ធ្លាប់តែឃើញ Tina Supanat តែងប្រុស ដល់​ពេល​នាង​ស្លៀករ៉ូប​កូនក្រមុំម្នាក់ៗ​ចូលទៅ​និយាយ​ចម្អន់​គ្រប់គ្នា

ថៃ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ម្សិលមិញនេះ តារាសម្តែងភេទទី៣ Tina Supanat បានធ្វើឱ្យសិល្បករ និងអ្នកគាំទ្រស្ទើរស្រឡាំងកាំងក្រោយនាងបានចែករំលែករូបថតមួយចំនួនក្នុងឈុតរ៉ូបកូនក្រមុំមួយដ៏ស្រស់ស្អាត រហូតដល់ម្នាក់ៗចូលទៅខមមិនចម្អន់នាងលេងសើចជាច្រើននាក់ទៀតផង។

មនុស្សជាច្រើនបាននាំគ្នានិយាយថា មិននឹកស្មានថាបានឃើញនាងស្លៀកឈុតកូនក្រមុំបែបនេះឡើយ។ ក្រោយឃើញមនុស្សជាច្រើនចម្ងន់លេងបែបនេះហើយ Tina Supanat ក៏បានឆ្លើយតបវិញថា នេះជាលើកទីមួយ ហើយវាក៏ជាលើកចុងក្រោយដែរ។

ទោះជារូបរាងបានគ្រងឈុតកូនក្រមុំក៏ពិតមែន ប៉ុន្តែនាងមិនបានតុបតែងមុខ ឬសក់ឱ្យបានពេញលេញឡើយ។ ត្រឹមប៉ុណ្ណេះ Tina Supanat មានអារម្មណ៍ថាអៀនខ្លាំងណាស់ទៅហើយ ព្រោះនាងមិនធ្លាប់ស្លៀកពាក់បែបនេះពីមុនមកឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង