វៀតណាម៖ អាជ្ញាធរនៅខេត្តដុងណៃ ភាគខាងត្បូងប្រទេសវៀតណាម បានតម្រូវឱ្យបុគ្គលិកពេទ្យដែលឆ្លងមេរោគកូវីដ១៩ បន្តព្យាបាលអ្នកជំងឺកូវីដ១៩ក្នុងមន្ទីរពេទ្យ។
ខណៈមនុស្សទាំងអស់ដែលឆ្លងជំងឺកូវីដ១៩ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក និងព្យាបាលតាមការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែវាមិនត្រូវបានអនុវត្តសម្រាប់បុគ្គលិកពេទ្យដែលឆ្លងមេរោគកូវីដមានកម្រិតស្រាល ឬគ្មានរោគសញ្ញា នៅឯមន្ទីរពេទ្យក្នុងខេត្តដុងណៃនោះទេ។
ប៉ុន្តែពួកគេ ត្រូវនៅដាច់ដោយឡែកពីគេបុគ្គលិកពេទ្យដទៃទៀត និងអាចចូលរួមក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ។
សេចក្តីរាយការណ៍ថា បុគ្គលិកពេទ្យចំនួន ៤២ នាក់នៅមន្ទីរពេទ្យដុងណៃ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។ ពួកគេមួយចំនួន បានស្ម័គ្រចិត្តចូលរួមក្នុងការព្យាបាលអ្នកជំងឺ។
ខេត្តដុងណៃ បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៣៨.០៨១ ករណីចាប់តាំងពីរលកនៃរលកទី ៤ បានកើតឡើងនៅថ្ងៃទី២៧ ខែមេសា ដែលធ្វើឱ្យវាក្លាយជាតំបន់ដែលរងគ្រោះខ្លាំងទី៣ នៅវៀតណាម បន្ទាប់ពីទីក្រុងហូជីមិញ និងខេត្តប៊ិញឌឿង។
ប្រទេសវៀតណាម បានរាយការណ៍ពីអ្នកជំងឺចំនួន ៦៦៧.៦៥០ នាក់រួមទាំងការជាសះស្បើយចំនួន ៤៣៣.៤៦៥ នាក់ និងការស្លាប់ចំនួន ១៦.៦៣៧ នាក់ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្ទុះឡើងដំបូងកាលពីដើមឆ្នាំមុន៕