ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៤៨នាក់បន្ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៨៨នាក់ និងអ្នកដំណើរពីបរទេស ១៦០នាក់ ខណៈអ្នកជំងឺចំនួន ៤៩២នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ៧នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៣.៤៨២ នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៦.៧៦៧ នាក់ និងស្លាប់សរុបចំនួន ២.០៩៦នាក់៕