×

សមត្ថកិច្ច នឹង​ចាត់វិធានការ​តាមផ្លូវច្បាប់ ចំពោះ​ការលក់ដូរ​លើ​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ​ក្នុង​ក្រុងសៀមរាប

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ ម្ចាស់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា ប្រជាពលរដ្ឋ និងសាធារណជន ថា ត្រូវបញ្ឈប់ការចតលើកម្រាលក្រានីត ការដាក់តាំងសម្ភាផ្សេងៗ និងការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ចាប់ពីថ្ងៃនេះតទៅ។ ក្នុងករណីដែលមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់តាមផែនការដែលបានគ្រោងទុក ដើម្បីប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនោះ ស្របតាមលក្ខណៈបច្ចេកទេស ធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព ព្រមទាំងការពារបាន នូវបរិស្ថានរស់នៅល្អ បម្រើឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និង ការដឹកជញ្ជូននានា។

រដ្ឋបាលខេត្តសៀមរាប បានពិនិត្យឃើញមានការចតយានជំនិះគ្រប់ប្រភេទ ការដាក់តាំងសម្ភាផ្សេងៗ និងការលក់ដូរនៅលើ ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលកំពុងសាងសង់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង