×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

តោះ! ចូលស្តាប់​អូនណាណា ឆ្លើយតប​សំនួរ​ដែល​អ្នកគាំទ្រ​ឆ្ងល់ថា​ហេតុអ្វី​ត្រូវសរសេរ​ភាសាជាតិ​នៅ​មុខភាសាដទៃ

អូនណាណា ដែលជាតារាបណ្តាញសង្គមវ័យក្មេងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង បានចេញមុខឆ្លើយតបនឹងសំនួរដែលអ្នកគាំទ្រមួយចំនួនឆ្ងល់ថា ហេតុអ្វីក៏សរសេរឈ្មោះផេកជាភាសាខ្មែរនៅពីមុខ និងភាសាអង់គ្លេសនៅពីក្រោយអុីចឹង ព្រោះមើលទៅមិនស្តង់ដា និងមិនឡូយ។

ចំពោះសំនួរមួយនេះ អូនណាណា បានបកស្រាយថា ដោយសារនាងជាកូនខ្មែរ ដូចនេះប្រសិនយើងមិនលើកស្ទួយភាសាជាតិរបស់ខ្លួន តើឱ្យអ្នកណាជាអ្នកមកលើកស្ទួយនោះ?

មិនត្រឹមតែប៉ុណ្ណោះ អូនណាណា ក៏បានបន្ថែមទៀតថា ការសរសេរអក្សរនៅលើកបណ្តាញសង្គមក៏ដូចគ្នា ព្រោះអ្នកមួយចំនួនបានសរសេរអក្សរឡាតាំងជាសំនៀងខ្មែរធ្វើឱ្យមើលទៅខ្មែរមិនចំខ្មែរ អង់គ្លេសមិនចំអង់គ្លេសពិបាកយល់ណាស់។

គួរបញ្ជាក់ដែរថា អូនណាណា ធ្លាប់ទទួលបានប្រជាប្រិយខ្លាំងនូវវីដេអូនិយាយពាក់ព័ន្ធនឹងអ្នកភ័យខ្លាចមិនហ៊ានទៅទទួលចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩កន្លងទៅរហូតផេកបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយកទៅចែករំលែកតផងដែរ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង