កម្សាន្ត៖ ប្រិយមិត្តប្រាកដជាធ្លាប់បានទស្សនាកម្មវិធី “សង្វៀនម្ហូប” រួចមកហើយដែលជាកម្មវិធីប្រកួតធ្វើម្ហូបដណ្តើមប្រាក់រង្វាន់ ដោយមានការបែងចែកជា២ក្រុម និងមានគណៈកម្មាការអាជីពជាចុងភៅមួយរូបចាំដាក់ពិន្ទុឱ្យផងដែរ។
ការផ្តល់ពិន្ទុនឹងផ្តោតសំខាន់លើ រសជាតិ ការច្នៃប្រឌិត សោភ័ណភាព អនាម័យ និងរយៈពេល ដើម្បីដណ្តើមប្រាក់លានពីកម្មវិធី។ យ៉ាងណាមិញ មិនដឹងថា សប្តាហ៍នេះនឹងមានតារារូបណាទៀតនឹងចូលខ្លួនមកប្រកួតក្នុងកម្មវិធី?
ដូច្នេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង១២:០០-១៣:០០ នៅ CTN៕