×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ទីក្រុង Xiamen របស់ចិន​ប្រាប់​ពលរដ្ឋឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ​ខណៈ​ដែល​មាន​ការឆ្លង​រាលដាលនៃ​ជំងឺ​កូវីដ-១៩

ប៉េកាំង៖ ទីក្រុងមួយស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិនបានប្រាប់ពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះកាលពីថ្ងៃសៅរ៍និងបិទទីតាំងផ្សេងៗជាច្រើន ខណៈដែលជំងឺកូវីដ-១៩កំពុងឆ្លងរាលដាលក្នុងអំឡុងរដូវធ្វើដំណើរនៅថ្ងៃឈប់សម្រាកដ៏សំខាន់។

អាជ្ញាធរទីក្រុង សែវមិន (Xiamen) បានប្រាប់ពលរដ្ឋកុំឱ្យយចាកចេញពីផ្ទះបើមិនមានការចាំបាច់ និងបិទសួនឧទ្យាន, កន្លែងលេងកីឡាព្រមទាំងផ្អាកសកម្មភាពដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាការតាំងពិព័រណ៍ និងការសម្តែងជាដើម។

វិធានការនេះ បានធ្វើឡើងនៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកពិធីបុណ្យសែនព្រះខែដែលមានរយៈពេល៤ថ្ងៃ និងជារដូវដែលមានមនុស្សធ្វើដំណើរច្រើននៅទូទាំងប្រទេសចិន។

ទីក្រុង សែវមិន (Xiamen) ដែលមានពលរដ្ឋរស់នៅប្រមាណ៥លាននាក់នេះ គឺស្ថិតក្នុងចំណោមទីក្រុងចំនួន៤នៅក្នុងខេត្ត ហ្វ៊ូជៀន (Fujian) ដែលជាតំបន់ឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ។

ការធ្វើដំណើរចេញចូលតំបន់លំនៅដ្ឋាននៅក្នុងទីក្រុង សែវមិន (Xiamen) មិនត្រូវបានអនុញ្ញាតឡើយ ហើយការទទួលទានអាហារនៅតាមភោជនីយដ្ឋាន, ហាងកាហ្វេ និងទីតាំងផ្សេងទៀតក៏ត្រូវបានហាមឃាត់ផងដែរ។

អាជ្ញាធរទីក្រុង សែវមិន (Xiamen) បាននិយាយថា អ្នកជំងឺកូវីដ-១៩ដំបូងគេនៅក្នុងទីក្រុងនេះគឺបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺម្នាក់នៅក្នុងទីក្រុង ពូទៀន (Putian)។

ទីក្រុងទាំងពីរបានចាប់ផ្តើមធ្វើតេស្តរកវីរុសកូវីដ-១៩លើពលរដ្ឋទាំងអស់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីរកឃើញករណីឆ្លងដំបូងនៅក្នុងទីក្រុង ពូទៀន (Putian) កាលពីថ្ងៃទី១០ ខែកញ្ញា។

ចាប់តាំងពីថ្ងៃទី១០ ខែកញ្ញាមក ខេត្ត ហ្វ៊ូជៀន (Fujian) បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន២៩២នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង