×
ព័ត៌មានថ្មី
  1. ទុក្ខជាន់ទុក្ខ! នាយធុង ទើបលាចា កលោកមិនទាន់បានប៉ុន្មាន ពេលនេះ នាយឆាង ជាប្អូនប្រុសកំពុងសង្គ្រោះបន្ទាន់
  2. លោក អេឡិច ច័ន្ទត្រា កញ្ញា ដួង ដាវ និងកញ្ញា មុន្នី នឹងប៉ះគ្នាលើសង្វៀនម្ហូប Chef Race របស់ CTN សប្ដាហ៍នេះ
  3. មកស្គាល់ពី ឈ្មុសប្រែងកម្ពុជា ដ៏អាថ៌កំបាំង
  4. អ្នកសក់សជូនដំណើរអ្នកសក់ខ្មៅពិតជាមិនងាយស្រួលឡើយ ម្តាយតារាកំប្លែង នាយធុង យំស្ទើរខ្សោះទឹកភ្នែកពេលជូនដំណើរកូនជាលើកចុងក្រោយ
  5. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី បានប្តេជ្ញាដឹកនាំសមាគមនេះឱ្យបានកាន់តែល្អប្រសើរ ទាន់សម័យ និងរក្សាបាននូវវប្បធម៌សិល្បករខ្មែរឱ្យបាននៅជានិរន្តន៍

មន្ត្រីថៃ ថា គម្រោង​បើក​ក្រុងបាងកក និង​ខេត្ត៤ទៀត គ្មាន​កាលបរិច្ឆេទ​ជាក់លាក់​នៅឡើយទេ

ថៃ៖ ខណៈពេលមានរបាយការណ៍ជាច្រើន ស្តីពីកាលបរិច្ឆេទបើកដំណើរការឡើងវិញនៅថ្ងៃដើមខែតុលានេះ សម្រាប់រាជធានី ខេត្តចំនួន ៥ ដែលភាគច្រើនបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ និយាយថា គ្មានអ្វីត្រូវបានអនុម័តនៅឡើយទេ។ គ្មានកាលបរិច្ឆេទស្តីពីការបើកដំណើរការឡើងវិញត្រូវបានប្រកាសជាផ្លូវការទេ។

លោក Natapanu Nopakun អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ បានឱ្យដឹងថា វិធានការបច្ចុប្បន្ន សម្រាប់ការតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅក្នុងរាជធានី ខេត្តចំនួន ៥ នៅតែអនុវត្តសម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ។ កោះភូកេត និងកោះសាមុយ គឺជាតំបន់ដែលបានលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ចូលទៅកាន់ប្រទេសថៃ។ កោះទាំងពីរបានបើកដំណើរការឡើងវិញ កាលពីខែកក្កដា។

លោក Natapanu បន្តថា ខេត្តនានាដែលត្រូវបានរៀបចំដើម្បីបើកឡើងវិញនៅតែត្រូវការឆ្លងកាត់ការវាយតម្លៃជាច្រើន ដោយរដ្ឋាភិបាលមុននឹងអនុញ្ញាតដោយគ្មានការធ្វើចត្តាឡីស័ក។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃនឹងមានកិច្ចប្រជុំ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីពិភាក្សាពីការបើកដំណើរការក្រុងបាងកក និងខេត្តទាំង៤ នាពេលអនាគត។ កិច្ចប្រជុំនេះ នឹងត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង