×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ស្តេចប្រដាល់​​ម៉ាននី ប៉ាក់អីអៅ ប្រកាស​​ឈរឈ្មោះ​​ជា​​បេក្ខភាព​​ប្រធានាធិបតី​​ហ្វីលីពីន

ម៉ានីល៖ ស្តេចប្រដាល់ហ្វីលីពីនលោក ម៉ាននី ប៉ាក់គីអៅ (Manny Pacquiao) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីហ្វីលីពីននៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ បន្ទាប់ពីមានការរិះគន់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល។

លោក ប៉ាក់គីអៅ (Pacquiao) បានទទួលយកការតែងតាំងពីសម្ព័ន្ធមិត្តនយោបាយរបស់គាត់ក្នុងគណបក្សកាន់អំណាច PDP-Laban ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមគូប្រជែងបានតែងតាំងលោក បុងហ្គោ (Bong Go) ដែលជាជំនួយការជាយូរឆ្នាំមកហើយរបស់លោកប្រធានាធិបតី ឌូតឺតេ (Duterte) ជាបេក្ខភាពប្រធានាធិបតី។

លោក ហ្គោ (Go) បានបដិសេធចំពោះការតែងតាំងនេះ ប៉ុន្តែជម្លោះរវាងក្រុមនយោបាយរបស់លោក ប៉ាក់គីអៅ (Pacquiao) និងលោក ឌូតឺតេ (Duterte) បានកើនឡើង។

ក្រុមគូប្រជែងក៏បានតែងតាំងលោក ឌូតឺតេ (Duterte) ឱ្យឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតីផងដែរដែលសកម្មភាពនេះ ត្រូវបានក្រុមអ្នករិះគន់ចាត់ទុកថាជាឧបាយកលរបស់លោក ឌូតឺតេ ដើម្បីរក្សាអំណាច។

កើតចេញពីគ្រួសារក្រីក្រមួយនៅខេត្តភាគខាងត្បូងប្រទេសហ្វីលីពីន លោក ប៉ាក់គីអៅ (Pacquiao) បានចាប់ផ្តើមអាជីពជាកីឡាករប្រដាល់តាំងពីអាយុ១៦ឆ្នាំ និងទទួលបានទទួលបានប្រជាប្រិយភាពជាខ្លាំងដោយសារការផ្តួលគូប្រកួតដែលជាអ្នកប្រដាល់ល្បីៗ។

នៅក្នុងកិច្ចការនយោបាយ បន្ទាប់ពីជាប់ឆ្នោតជាសមាជិកសភា លោក ប៉ាក់គីអៅ (Pacquiao) បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាហ្វីលីពីនកាលពីឆ្នាំ២០១៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង