ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦២២នាក់ ខណៈអ្នកជំងឺចំនួន ៤៧៣នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១៤នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៤.៧១៦នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៧.៧០០នាក់ និងស្លាប់សរុបចំនួន ២.១២៣នាក់៕