×

លោក យុន ឬទ្ធិយ៉ាន តួអង្គ​ស្តេចត្រាញ់ ពញានរៈពង្ស ស្រស់សង្ហា​មិន​ធម្មតា

ក្រឡេកមកមើលតួអង្គស្តេចត្រាញ់ ពញានរៈពង្ស សម្តែងដោយតារាប្រុសស្រស់សង្ហាលោក យុន ឬទ្ធិយ៉ាន វិញពេលនេះលោកកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងអាជីពសិល្បៈ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ផងដែរជាមួយការសម្តែងក្នុងរឿងភាគបែបបុរាណ ដែលក្នុងពេលថ្មីៗនេះ គ្រប់គ្នាបានដាក់រហ័ស្សនាមឱ្យលោកថា ស្តេចត្រាញ់ ក្រោយវត្តមានក្នុងរឿងភាគបុរាណខ្មែរ “នគរមាស” ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN។

ខ្សែភាពយន្តបុរាណខ្មែររឿង នគរមាស នេះដែរ ត្រូវបានសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់មិនថាបច្ចេកទេសក្នុងការថត និងតួអង្គសម្តែងនោះឡើយ គឺបានផលិតឡើងផ្តោតលើគុណភាពជាចម្បង។ យ៉ាងណាមិញ សម្រាប់លោក ឬទ្ធិយ៉ាន គឺជាតារាសម្តែងមួយរូបដែលមានបទពិសោធក្នុងការសម្តែងតាំងពីឆ្នាំ២០០៣ មកម្ល៉េះដោយឃើញមានវត្តមានក្នុងខ្សែភាពយន្តទាំងខ្នាតតូច ខ្នាតធំ រូមទាំងការថតផ្សាយផលិតផលជាច្រើនទៀតផងដែរ។ ចង់ដឹងថា តារាប្រុសរូបនេះស្រស់សង្ហាខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង