×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ត្រឹមហេតុផល​តែមួយ​ប៉ុណ្ណោះ ធ្វើឱ្យ​ប្តីប្រពន្ធ​ជាច្រើន​គូ​នៅ​កូរ៉េខាងត្បូង​ត្រូវលែងលះគ្នា​ដោយសារ​ពិធីបុណ្យឈូសក

កូរ៉េខាងត្បូង៖ យោងតាមការស្រង់មតិពីស្ត្រីជាច្រើននៅប្រទេសកូរ៉េខាងត្បូង ពួកគេខ្លាចថ្ងៃបុណ្យឈូសកបំផុត ដោយសារវាជាថ្ងៃដែលស្ត្រីកូរ៉េនឿយហត់វិលវល់តែក្នុងផ្ទះបាយព្រោះតែប្រពៃណីសិទ្ធមិនស្មើភាពគ្នាជាមួយបុរស។

រាល់ថ្ងៃបុណ្យឈូសកម្តងៗ ស្ត្រីនៅកូរ៉េខាងត្បូងដែលបានទៅស្រុកកំណើតជួបជុំគ្រួសារក្នុងថ្ងៃបុណ្យនេះត្រូវក្រោកតាំងពីម៉ោង ៣ភ្លឺដើម្បីរៀបចំម្ហូបអាហារ នំចំណី ភេជ្ជសៈគ្រប់សព្វបែបយ៉ាងរយៈពេលជាច្រើនម៉ោងដើម្បីប្រារព្ធពិធីបុណ្យឈូសក ស្របពេលដែលមនុស្សប្រុសបែរអង្គុយនៅបន្ទប់ទទួលភ្ញៀវលេងមិនធ្វើអ្វីទាំងអស់។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលសែនរួចរាល់ហើយ ស្ត្រីត្រូវរង់ចាំសមាជិកប្រុសក្នុងផ្ទះស្រស់ស្រូបអាហាររួចរាល់ទើបដល់វេនពួកគេម្តង ដែលបញ្ហានេះបានធ្វើឱ្យស្ត្រីនៅប្រទេសកូរ៉េក្នុងយុគសម័យថ្មីមានអារម្មណ៍ និងចោទជាសំនួរថា “តើពួកគេជាភរិយា ឬ ជាអ្នកបម្រើនៅតាមភោជនីយដ្ឋាន?”

ទោះជាយ៉ាងណា មកដល់ជំនាន់ក្រោយនេះដែរ ស្ត្រីមួយចំនួនដែលបានរៀបការរួចក៏មិនបានជួបបញ្ហាដូចស្ត្រីជំនាន់មុនជួបដែរ ដោយម្តាយក្មេកពួកគេយល់ និងមិនចង់ឱ្យកូនប្រសាររងការលំបាកដូចស្ត្រីជំនាន់មុន ថែមទាំងជម្រុញឱ្យស្ត្រីជំនាន់ក្រោយមានចំណេះដឹង និងរឹងមាំផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងទៀតផង។ ប៉ុន្តែក៏មានស្ត្រីភាគច្រើនបានជួបបញ្ហាមួយនេះ ហើយអាត្រាឈ្លោះទាស់ទែងរហូតឈានដល់ការលែងលះគ្នាដោយសារថ្ងៃបុណ្យឈូសកក៏មានច្រើនសន្ធឹកផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង