×

តោះ ទៅមើល​រូបថត​កាលនៅតូច និង​ពេលបច្ចុប្បន្ន​របស់ នាយព្រែក ទាំងអស់គ្នា​ថា​ខុសប្លែកគ្នា​ប៉ុណ្ណា

ភ្នំពេញ៖ ពិធីករកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងកម្មវិធី ៣,២,១ action នាយព្រែក ដែលពូកែខាងវោហាសព្ទនោះ កាន់តែមានរូបរាងស្រស់សង្ហាឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលគ្រប់គ្នាស្ទើរមិនជឿ និងតែងចំអន់លោកថា មិននឹកស្មានថាធំឡើងមានរូបរាងមុខមាត់បានសង្ហាប៉ុណ្ណេះសោះ។

ជាក់ស្តែង ទាំងម្តាយរបស់ពិធីកររូបនេះក្តី ទាំងមិត្តក្នុងសិល្បៈក្តីគឺសុទ្ធតែមិននឹកស្មានថា នាយព្រែក មានការផ្លាស់ប្តូរដល់ថ្នាក់នេះឡើយ។ ទន្ទឹមនឹងនេះ ងាកទៅមើលពីការងារសិល្បៈវិញតារាប្រុសរូបនេះនៅតែមានភាពមមាញឹកនឹងការងារសិល្បៈដដែលបើទោះជាកំពុងមានជំងឺរាតត្បាតនៃវីរុសកូវីដ១៩ក៏ដោយ។ ចង់ដឹងថា តារាពូកែខាងវោហានេះបានអភិវឌ្ឍន៍ខ្លួនខ្លាំងកម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង