ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ថៃ (Thai Airways) កំពុងដាក់យន្តហោះចំនួន ៣ គ្រឿង រួមជាមួយឧបករណ៍សម្រាប់ការបង្រៀនហោះហើរ មួយគ្រឿង សម្រាប់លក់ ដែលជាផ្នែកមួយនៃផែនការស្តារនីតិសម្បទាហិរញ្ញវត្ថុរបស់ខ្លួន។
ក្រុមហ៊ុនអាកាសចរណ៍ថៃ ប្រកាសលក់យន្តហោះ ៣គ្រឿងដែលមានអាយុ ១២,២ ១២,៥ និង ១២,៦ឆ្នាំ។ អាកាសចរណថៃ មានយន្តហោះប្រភេទ A330-300 ចំនួន ១៥ គ្រឿង ប៉ុន្តែយន្ដហោះធុនធំទាំងនេះ ត្រូវបានបញ្ឈប់ ដោយសារតែតម្រូវការធ្វើដំណើរតាមអាកាសតិចតួចបំផុត ចំពេលមានជំងឺរាតត្បាតកូវីដ១៩ កំពុងបន្ត។
សរុបមក ក្រុមហ៊ុននេះ បានដាក់លក់យន្តហោះរបស់ខ្លួនចំនួន ៣៤ គ្រឿង ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន រួមទាំងBoeing 747-400 ចំនួន ១០ គ្រឿង Boeing 777-200 ចំនួន ៦ គ្រឿង, Boeing 777-300 ចំនួន ៦គ្រឿង, Airbus A340-600ds ចំនួន ៦ គ្រឿង, A340-500 ចំនួន ៣ គ្រឿង, Boeing 737-400 ចំនួន ២គ្រឿង និង Airbus A300-600 ផងដែរ៕
ប្រភព៖ Bangkok Post