×

បុណ្យសែនព្រះខែ ម្នាក់ៗ​នឹក​អាណិត​កូនស្រី Yang Mi និង Hawick Lau ដោយសារ​គ្មាន​ឪពុកម្តាយ​នៅ​ជិតដូចក្មេង​ឯទៀត

ហុងកុង៖ ធ្លាប់តែនៅថ្ងៃសែនព្រះខែ Yang Mi បានធ្វើនំសែនព្រះខែឱ្យកូនស្រីតូចរបស់នាងញ៉ាំដោយផ្ទាល់ដៃ និងតែងជួបជុំគ្រួសារសប្បាយអ៊ូអរមិនខុសពីថ្ងៃបុណ្យចូលឆ្នាំចិនឡើយ។ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ គ្រប់គ្នានឹកអាណិតដល់កូនស្រីរបស់នាងជាមួយលោក Hawick Lau ដែលទាំងម្តាយ និងឪពុកសុទ្ធតែរវល់ជាមួយការងារសិល្បៈមិនអាចមានវត្តមានជួបជុំគ្រួសារដូចពីមុនឡើយ។

តាមការឱ្យដឹងពីឪពុកក្មេករបស់ Yang Mi បានបញ្ជាក់ថា ឆ្នាំនេះនាងមានការងារសិល្បៈច្រើនមិនអាចដកខ្លួនបាន ដូចនេះនាងមិនអាចធ្វើនំព្រះខែឱ្យកូនស្រីនាងញ៉ាំដូចឆ្នាំមុនឡើយ គឺបានត្រឹមទិញនៅលើទីផ្សារស្រាប់ផ្ញើឱ្យប៉ុណ្ណោះ រីឯ Hawick Lau ក៏ត្រូវមានការថតនៅប្រទេសចិនមិនអាចត្រលប់ទៅហុងកុងវិញបានដែរ។

គួរបញ្ជាក់ដែរថា សម្រាប់តួឯកស្រី Yang Mi មិនបានទៅសួរសុខទុក្ខកូនស្រីរយៈពេលជាង ១ឆ្នាំមកហើយ ដែលបញ្ហានេះបានធ្វើឱ្យមហាជននាំគ្នាថានាងជាមនុស្សស្រីដែលមានគ្មានបេះដូង និងគ្មានទំនួលខុសត្រូវក្នុងនាមជាម្តាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង