ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦២៨នាក់ ខណៈអ្នកជំងឺចំនួន ៤៨៦នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១៧នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៥.៤៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៨.១៨៦នាក់ និងស្លាប់សរុបចំនួន ២.១៤០នាក់៕